ស.រ.អា.ប្រមូលវត្ថុសិល្បៈបុរាណចោរលួចប្រគល់ឲ្យប្រទេសកំណើតវិញ
ក្រសួងសន្តិសុខជាតិអាមេរិកាំងព្យាយាមស៊ើបអង្កេត ប្រមូលវត្ថុសិល្បៈបុរាណ និងហ្វូស៊ីលបុរាណដែលចោរលួចយកមកលក់ខុសច្បាប់នៅស.រ.អា.ដើម្បីប្រគល់ឲ្យប្រទេសដើមវិញ។ ក្រសួងសន្តិសុខជាតិស.រ.អា.ចាត់វិធានការទប់ស្កាត់យ៉ាងចាស់ដៃដោយធ្វើការស៊ើបអង្កេតចាត់វិធានការផ្លូវច្បាប់ និងសហប្រតិបត្តិការជាមួយរដ្ឋាភិបាលប្រទេសដែលជាប្រភពវត្ថុបុរាណទាំងនេះ។ វត្ថុសិល្បៈបុរាណទាំងនេះក៏មានបុរាណខ្មែរដែរ។ លោកប៉ូច រាសីនៃវីអូអេជូនសេចក្តីរាយការណ៍នេះដូចតទៅ៖