ការរៀបចំខ្លួនជាគន្លឹះនៃការទទួលបានអាហារូបករណ៍ទៅបរទេស
ក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ អាហារូបករណ៍បរទេសសម្រាប់សិស្សនិងនិស្សិតកម្ពុជាមានការកើនឡើងយ៉ាងច្រើន។ ប៉ុន្តែការប្រកួតប្រជែងក៏មានការកើនឡើងដែរ។ លោក ធន់ វិរៈ និស្សិតអាហារូបករណ៍ Fulbright ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Northern Illinois University សហរដ្ឋអាមេរិកនិយាយថា ការណ៍នេះធ្វើឲ្យការត្រៀមខ្លួនកាន់តែមានសារៈសំខាន់មុនការដាក់អាហារូបករណ៍។ នៅក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនលោកធន់ វិរៈបានពន្យល់ប្រាប់លោកសឹង សុផាត នៃវីអូអេ អំពីរបៀបស្វែងរកអាហារូបករណ៍និងវិធីរៀបចំខ្លួន៕