អ្នកភូមិបឹងកក់ហែក្បួនទាមទារយុត្តិធម៌សម្រាប់សកម្មជនដីធ្លីជាប់ពន្ធនាគារ
ក្រុមអ្នកភូមិបឹងកក់និងបុរីកីឡាបាននាំគ្នាដើរដង្ហែជាក្បួននៅតាមផ្លូវក្នុងរាជធានីភ្នំពេញជាថ្មីទៀតនៅថ្ងៃអង្គារនេះដើម្បី ទាមទារឲ្យមានការដោះលែងសកម្មជនការពារដីធ្លីគឺអ្នកស្រីយ៉ោម បុប្ផា។ អ្នកស្រីយ៉ោម បុប្ផាកំពុងជាប់ក្នុងពន្ធនាគារ ក្រោមបទចោទប្រកាន់ថ ាបានបង្កអំពើហិង្សាទៅលើអ្នករត់ម៉ូតូឌុបពីរនាក់កាលពីឆ្នាំមុន។ លោកសាយមុន្នី នៃវីអូអេ រាយការណ៍ពីរាជធានីភ្នំពេញ៕