គណបក្សកាន់អំណាចប្រឹងឃោសនានៅខេត្តព្រៃវែងទប់ទល់នឹងគណបក្សប្រឆាំង
លោកព្រំសុខាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តព្រៃវែងបានរំពឹងទុករួចជាស្រេចពីជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅពេលដែលយុទ្ធនាការបោះឆ្នោតរយៈពេល៣០ថ្ងៃបានបិទបញ្ចប់នៅថ្ងៃសុក្រនេះ។ លោកបានស្រែកសួរសកម្មជនគណបក្សថាតើជ័យជំនះបានទៅលើគណបក្សមួយណាហើយសកម្មជនទាំងនោះបានស្រែកថាគណបក្សប្រជាជនកម្ពុជាលេខរៀងទី៤នឹងទទួលបានជ័យជំនះក្នុងខេត្តព្រៃវែង។ លោកគង់ សុឋានរិទ្ធរាយការណ៍ពីខេត្តព្រៃវែង៕