រូបចម្លាក់បុរាណខ្មែរដែលត្រូវចោរលួចបានទៅដល់មាតុភូមិអង្គរវិញហើយ
រូបចម្លាក់ខ្មែរនាសតវត្សរ៍ទី១០ចំនួនពីរបានទៅដល់មាតុភូមិអង្គរវិញហើយ កាលពីថ្ងៃអង្គារ តាមការសន្យាសងរូបចម្លាក់ចោរលួច ដែលជាករណីដ៏ល្បីល្បាញ។ រូបចម្លាក់ទាំងពីរនេះត្រូវគេដាក់តាំងនៅសារមន្ទីរសីល្បៈ Metropolitan Museum of Art នៅទីក្រុងញូយ៉កជិត២ទសវត្សរ៍។ ស្ថាប័នវប្បធម៌ដ៏ល្បីនៅស.រ.អា.នេះបានស្ម័គ្រចិត្តសងរូបចម្លាក់មួយគូនេះ ដែលគេមើលឃើញថា ធ្វើជាគំរូនៃការអភិរក្សវត្ថុសិល្បៈនៅកន្លែងដើម ដែលត្រូវគេយកចេញដោយមិនមានមូលហេតុច្បាស់លាស់។ ការសងនេះធ្វើឡើង នៅពេលរដ្ឋាភិបាលខ្មែរសុំឲ្យសារមន្ទីរផ្សេងទៀតប្រគល់រូបចម្លាក់ខ្មែរទៅវិញ។ ទីភ្នាក់ងារព័ត៌មានAP រាយការណ៍ ហើយលោកពិន ស៊ីសុវណ្ណប្រែសម្រួលជូន។