ការដាក់បំពង់បង្ហូរឧស្ម័នធម្មជាតិថ្មីនៅក្នុងទីក្រុងញូយ៉ក ធ្វើឲ្យអ្នកក្រុងនេះខ្លះចេញតវ៉ា
នៅក្រោមដីនៃទីក្រុងញូយ៉ក មានបំពង់បង្ហូរឧស្ម័នធម្មជាតិខ្វាត់ខ្វែង ដែលបំពង់ទាំងនេះ មានអាយុកាលរាប់សិបឆ្នាំហើយ។ បំពង់បង្ហូរឧស្ម័នទាំងនេះ នាំឧស្ម័នដែលគេប្រើសម្រាប់ចម្អិនម្ហូប និងកំដៅផ្ទះដល់មនុស្សរាប់លាននាក់និងពាណិជ្ជកម្ម។ ការព្រួយបារម្ភអំពីសុវត្ថិភាពបំពង់ឧស្ម័នថ្មីដែលប្រើសំពាធខ្ពស់ដែលកំពុងត្រូវបានសាងសង់ឡើងនេះ ធ្វើឲ្យពលរដ្ឋនៅក្រុងNew York ជាច្រើនចេញតវ៉ាតាមផ្លូវ។ អ្នកស្រី ខារូលីន វីវឺរ (Carolyn Weaver) រាយការណ៍ព័ត៌មានពីទីក្រុងញូយ៉ក ហើយនាង លី ម៉ូរីវ៉ាន់ នៃវីអូអេជូនសេចក្តីប្រែសម្រួល។
កម្មវិធីនីមួយៗ
-
២៨ កុម្ភៈ ២០២៥
លោក Trump ផ្ដល់សញ្ញាគាំទ្ររូបិយប័ណ្ណឌីជីថលគ្រីបតូ