ក្រុមពិសេសមួយក្រុម លាងសម្អាតទីរំឭកវិញ្ញាណក្ខន្ធយុទ្ធជនសង្គ្រាមវៀតណាម
ទីរំឭកវិញ្ញាណក្ខន្ធយុទ្ធជនសង្គ្រាមវៀតណាមដែលមានទីតាំងក្នុងរដ្ឋធានីWashington ជាកន្លែងរំឭកវិញ្ញាណក្ខន្ធដែលមានមនុស្សមកមើលច្រើនបំផុតក្នុងរដ្ឋធានីWashington។ ជញ្ជាំងពណ៌ខ្មៅ មានចារឈ្មោះយុទ្ធជនជាង៥ម៉ឺន៨ពាន់នាក់ដែលបានស្លាប់ ឬបាត់ខ្លួនក្នុងសង្គ្រាមវៀតណាម ដែលបានបញ្ចប់ទៅ នៅឆ្នាំ១៩៧៥។ រាល់ថ្ងៃអាទិត្យ ចាប់ពីខែមេសាដល់ខែតុលា ក្រុមពិសេសមួយក្រុម បានស្ម័គ្រចិត្តលាងសម្អាតជញ្ជាំងដែលមានចារឈ្មោះនេះ ដោយការគោរព។ អ្នកស្រី Jolie Taboh បានទៅទីកន្លែងរំឮកវិញ្ញាណក្ខន្ធនោះ ហើយជូនសេចក្តីរាយការណ៍អំពីរឿងនេះ ហើយនាង លី ម៉ូរីវ៉ាន់ នៃវីអូអេជូនសេចក្តីប្រែសម្រួល។
កម្មវិធីនីមួយៗ
-
២៨ កុម្ភៈ ២០២៥
លោក Trump ផ្ដល់សញ្ញាគាំទ្ររូបិយប័ណ្ណឌីជីថលគ្រីបតូ