ប្រធានាធិបតីភូមាជួបសហគមន៍ភូមាមុនជួបលោកប្រធានាធិបតីអូបាម៉ា
លោកប្រធានាធិបតីភូមា ថេន សេនកំពុងធ្វើទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាមេរិកដើម្បីជួបប្រជុំជាមួយនឹងលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា។ លោកថេន សេនក៏បានមកការិយាល័យវីអូអេដើម្បីសំណេះសំណាលបើកចំហរមួយជាមួយនឹងសហគមន៍ភូមានៅក្នុងសហរដ្ឋអាមេរិក ក្នុងនោះមានសកម្មជនសិទ្ធិមនុស្សនិងក្រុមជនជាតិរ៉ូហីងយ៉ា។ លោកម៉ែន គឹមសេង និងលោកប៉ូច រាសីនៃវីអូអេពិភាក្សាគ្នាពីដំណើរទស្សនកិច្ចនេះ៕