ប្រធានធនាគារពិភពលោកថ្លែងថា ភាពក្រីក្របំផុតអាចត្រូវបញ្ចប់បាននៅឆ្នាំ២០៣០
ប្រធានធនាគារពិភពលោក លោកJim Yong Kim បានថ្លែងថា ជាលើកទីមួយហើយក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ដែលភាពក្រីក្រ នឹងអាចត្រូវលុបបំបាត់ចោលបាននៅជុំវិញពិភពលោក។ លោក Kim បានថ្លែងនៅក្នុងរដ្ឋធានី Washington នៅសប្តាហ៍មុនថា លោកចង់ធ្វើឲ្យការងារបញ្ចប់ភាពក្រីក្រនៅក្នុងពិភពលោកនៅឆ្នាំ២០៣០ ជាកិច្ចការចំបងមួយសម្រាប់ធនាគារពិភពលោក និងរដ្ឋាភិបាលនៅជុំវិញពិភពលោក។ លោក ជីម រ៉ានដល (Jim Randle) រាយការណ៍អំពីព័ត៌មាននេះពីរដ្ឋធានីវ៉ាស៊ីនតោន ហើយនាង លី ម៉ូរីវ៉ាន់ នៃវីអូអេ ជូនសេចក្តីប្រែសម្រួល។
កម្មវិធីនីមួយៗ
-
២៨ កុម្ភៈ ២០២៥
លោក Trump ផ្ដល់សញ្ញាគាំទ្ររូបិយប័ណ្ណឌីជីថលគ្រីបតូ