ការកាត់ថវិកាចំណាយប៉ះពាល់ក្រុមហ៊ុនធ្វើកិច្ចសន្យានៃក្រសួងការពារជាតិ
ការកាត់បន្ថយថវិកាចំណាយរបស់រដ្ឋាភិបាលស.រ.អា.ដោយស្វ័យប្រវត្តិគ្រោងបន្ថយចំណាយចំនួន១,២លានលានដុល្លារក្នុងពេល១០ឆ្នាំ។ វាបានប៉ះពាល់ក្រុមហ៊ុនធ្វើកិច្ចសន្យានៅក្រសួងការពារជាតិជាស្រេចទៅហើយ។ លោក Brian Padden នៃវីអូអេបានទៅមូលដ្ឋានកងនាវាធំបំផុតនៃស.រ.អា.នៅរដ្ឋ Virginia ភាគខាងកើត ហើយរាយការណ៍ពីតំបន់នេះ ដែលនឹងចុះដុនដាបខាងសេដ្ឋកិច្ច ដោយសារការកាត់បន្ថយចំណាយនេះ។ លោកពិន ស៊ីសុវណ្ណសូមជូនសេចក្តីប្រែសម្រួល៕