សិទ្ធិមនុស្សនិងប្រជាធិបតេយ្យត្រូវពង្រឹងជាចាំបាច់មុខការបោះឆ្នោតសភា
សកម្មជនសិទ្ធិមនុស្សអាមេរិកនិយាយថា សិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាត្រូវពង្រឹងជាចាំបាច់ ទើបការបោះឆ្នោតសភានៅឆ្នាំនេះអាចធ្វើទៅដោយយុត្តិធម៌និងអាចទទួលស្គាល់បាន។ លោក Joshsua Cooper អ្នកជំនាញខាងសិទ្ធិមនុស្សសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកបានថ្លែងដូច្នេះប្រាប់លោកមែ៉ន គឹមសេងនៃវីអូអេ ស្របពេលដែលលោកMichael Posner ឧបការីរដ្ឋមន្ត្រីការបរទេសស.រ.អា.ធ្វើដំណើរទៅប្រទេសកម្ពុជាជំរុញឲ្យរដ្ឋាភិបាលខ្មែរដោះលែងលោកម៉ម សូណង់ដូ និងអនុញ្ញាតឲ្យលោកសម រង្ស៊ីចូលរួមប្រកួតក្នុងការបោះឆ្នោតសភានៅឆ្នាំនេះ៕