យុទ្ធនារីអាមេរិកាំងនឹងមានតួនាទីប្រយុទ្ធដូចយុទ្ធជនដែរ
មុនចេញពីតំណែង លោក Leon Panetta រដ្ឋមន្ត្រីការពារជាតិអាមេរិកបានបញ្ចូលយុទ្ធនារីក្នុងការប្រយុទ្ធ។ ក្នុងវិធានការពិសេសមួយ លោក Leon Panetta រដ្ឋមន្ត្រីការពារជាតិអាមេរិកដែលចេញពីតំណែងបានលុបចោលបម្រាមដែលមិនឲ្យស្រ្តីចូលរួមក្នុងការប្រយុទ្ធ។ កងទ័ព និងកងមា៉ារីនដែលជាកម្លាំងស្នូលនៃកងទ័ពជើងគោកអាមេរិករំពឹងថា នឹងដាក់ផែនការនេះយ៉ាងយូរបំផុតនៅថ្ងៃទី១៥ខែឩសភា ដើម្បីបង្កើនការងារភាគច្រើនសម្រាប់ស្ត្រី។ លោក Jeff Swicord នៃវីអូអេរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។ លោកពិន ស៊ីសុវណ្ណជូនសេចក្តីប្រែសម្រួល។