រដ្ឋសភាអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់មួយដែលនឹងអនុញ្ញាតិឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បន្តខ្ចីប្រាក់ថែមទៀត
កាលពីថ្ងៃពុធទី២៣ខែមករានេះ រដ្ឋសភាអាមេរិកបានបោះឆ្នោតពន្យាពេលបំណុលដែលត្រូវសង ដោយអនុម័តសេចក្តីព្រាងច្បាប់មួយដែលនឹងអនុញ្ញាតិឲ្យរដ្ឋាភិបាលក្រុងWashington បន្តខ្ចីប្រាក់ ដើម្បីចាយវាយលើការចំណាយរបស់ខ្លួនសម្រាប់រយៈពេល៤ខែខាងមុខ។ គណបក្សសាធារណរដ្ឋសង្ឃឹមថា ការអនុម័តសេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ឱកាសឲ្យគណបក្សទាំង២ ឈានដល់ការសម្របសម្រួលគ្នាមួយលើការកាត់ការចំណាយ។ តែគណបក្សប្រជាធិបតេយ្យថា សេចក្តីព្រាងច្បាប់នេះ មិនអាចជួយអ្វីបានដល់ការដោះស្រាយបញ្ហាសារពើពន្ធរយៈពេលយូរ ដែលអាមេរិកកំពុងប្រឈមនោះទេ។លោក មីល អាសេហ្កា (Mil Arcega) រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ហើយនាង លី ម៉ូរីវ៉ាន់ នៃវីអូអេ ជូនសេចក្តីប្រែសម្រួល។
កម្មវិធីនីមួយៗ
-
២៨ កុម្ភៈ ២០២៥
លោក Trump ផ្ដល់សញ្ញាគាំទ្ររូបិយប័ណ្ណឌីជីថលគ្រីបតូ