ក្នុងពិធីសច្ចាប្រណិធានចូលកាន់តំណែងអណត្តិទីពីរ លោកអូបាម៉ា អំពាវនាវឲ្យមានវិធានការប្រកបដោយសាមគ្គីភាព
នៅថ្ងៃច័ន្ទសប្តាហ៍នេះ លោកអូបាម៉ា បានសច្ចាប្រណិធានជាសាធារណៈ ដើម្បីចូលកាន់តំណែងជាប្រធានាធិបតីសម្រាប់អណត្តិទីពីរ គ្រាដែលមានមនុស្សរាប់សែននាក់បានប្រមូលផ្តុំគ្នានៅទីលានខាងមុខវិមានសភា Capitol Hill ដើម្បីមើលពិធីនេះ។ ពួកគេបានគ្រវីទង់ជ័យ ហើយស្រែកអបអរដល់ប្រធានាធិបតីទី៤៤របស់សហរដ្ឋអាមេរិក។ អ្នកស្រី ខារ៉ូលីន ប្រេស៊ូទ្ទី (Carolyn Presutti)រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ហើយនាង លី ម៉ូរីវ៉ាន់ នៃវីអូអេ ជូនសេចក្តីប្រែសម្រួល។
កម្មវិធីនីមួយៗ
-
២៨ កុម្ភៈ ២០២៥
លោក Trump ផ្ដល់សញ្ញាគាំទ្ររូបិយប័ណ្ណឌីជីថលគ្រីបតូ