សរអាស្វែងរកការទាក់ទងរឹងមាំជាងមុនជាមួយកម្ពុជាក្រោយទស្សនកិច្ចលោកអូបាម៉ា
សរអារំពឹងថា ការទាក់ទងរវាងសរអានិងកម្ពុជានឹងមានភាពរឹងមាំជាងមុនក្រោយដំណើរទស្សកិច្ចរបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាទៅកាន់ប្រទេសកម្ពុជា កាលពីខែវិច្ឆិកា នេះបើតាមសម្តីរបស់អ្នកនាំពាក្យស្ថានទូតសរអាប្រចាំប្រទេសកម្ពុជាលោក Sean McIntosh។ នៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗជាមួយវីអូអេ លោក McIntosh ថ្លែងថា លោកអូបាម៉ា សម្រេចចិត្តយកអាស៊ីអាគ្នេយ៍ធ្វើជាដៃគូជិតដិតជាងមុនរបស់សហរដ្ឋអាមេរិក ហើយថា សរអាចង់ឃើញអាស៊ីមានការលូតលាស់ផ្នែកសេដ្ឋកិច្ច មានស្ថិរភាពនិងសន្តិសុខល្អ ជាពិសេសចំពោះប្រទេសកម្ពុជា ពីព្រោះសរអានិងកម្ពុជាមានការទាក់ទងការទូតជាមួយគ្នាអស់ពេលជាង៦០ឆ្នាំហើយ៕