ទស្សនកិច្ចរបស់លោកអូបាម៉ាក្នុងកិច្ចប្រជុំអាស៊ានអាចជាប្រយោជន៍ដល់កម្ពុជា
- VOA Khmer
ប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា នឹងចូលរួមជំនួបកំពូលអាស៊ាននៅកម្ពុជាពីថ្ងៃទី១៩ដល់ថ្ងៃទី២០ខែវិច្ឆិកា។ នេះគឺជាទស្សកិច្ចនៃប្រធានាធិបតីកាន់អំណាចលើកទី១របស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសកម្ពុជាដែលមានចំណងការទូតដ៏រដឹបរដុបជាមួយនឹងសហរដ្ឋអាមេរិកអស់រយៈពេល៦០ឆ្នាំកន្លងមកនេះ។ អ្នកយកព័ត៌មានរបស់វីអូអេ លោកម៉ែន គឹមសេង និងលោកអ៊ឹម សុធារិទ្ធបានពិភាក្សាគ្នាអំពីប្រយោជន៍ដែលកម្ពុជា និងសហរដ្ឋអាមេរិកទទួលបានពីដំណើរទស្សន កិច្ចនេះ។