អ្នកជំនាញខាងកសិកម្មកម្ពុជាបានមកធ្វើទស្សនកិច្ចសិក្សានៅសរអា
- VOA Khmer
វិស័យកសិកម្មមានសក្តានុភាពក្នុងការផ្តល់វិភាគទានដល់ការអភិវឌ្ឍប្រទេស ប៉ុន្តែធនធានមុស្សខាងផ្នែកនេះនៅមានកម្រិតទាបគួរឲ្យកត់សម្គាល់។ ក្រៅពីរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលមួយចំនួនក៏បានរកមធ្យោបាយផ្សេងៗដើម្បីជួយពង្រីក និងអភិវឌ្ឍវិស័យនេះ។ ជាអាទិ៍អង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានស្វះស្វែងរកជំនួយ និងធ្វើកសិកម្មធម្មជាតិ និងផលិតជីវឧស្ម័នជាដើម។ តទៅនេះគឺជាកិច្ចសម្ភាសរវាងលោកអ៊ឹម សុធារិទ្ធនៃវីអូអេនិងលោកងិន ប៊ុណ្ណារិទ្ធ ដែលជានាយកអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា។