ពាណិជ្ជកម្មខ្នាតតូច មានសារៈសំខាន់សម្រាប់ការលូតលាស់នៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក
នៅក្នុងយុទ្ធនាការដើម្បីតំណែងប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក Barack Obama នៃគណបក្សប្រជាធិបតេយ្យ និងលោក Mitt Romney គូប្រជែងរបស់លោកនៃគណបក្សសាធារណរដ្ឋបានស្នើថា ការលូតលាស់នៃពាណិជ្ជកម្មខ្នាតតូច ជាមធ្យោបាយមួយដើម្បីជួយជំរុញឲ្យសេដ្ឋកិច្ចជាតិរបស់សហរដ្ឋអាមេរិកមានការលូតលាស់ជាថ្មីឡើងវិញ។ អ្នកឆ្លើយឆ្លងព័ត៌មាន Chris Simkins នៃវីអូអេ ធ្វើសេចក្តីរាយការណ៍ពិស្តារពីរដ្ឋ North Carolina ដែលនៅទីនោះ ម្ចាស់ពាណិជ្ជកម្មតូចៗមានការខ្វែងគំនិតគ្នា អំពីចំណុចថាតើបេក្ខជនណាមួយ អាចបំពេញតាមសេចក្តីត្រូវការរបស់ពួកគេ បានប្រសើរជាងមួយទៀត នៅរដ្ឋមួយក្នុងចំណោមរដ្ឋមួយចំនួនតូចដែលមានការប្រកួតកៀកគ្នា រវាងបេក្ខជនទាំងពីររូប។