លោក បារ៉ាក់ អូបាម៉ា និង លោក មីទ រ៉មនី បង្ហាញគោលនយោបាយថាមពលខុសគ្នា
លោកប្រធានាធិបតី អូបាម៉ា និង លោកអតីតអភិបាលរដ្ឋ Massachusetts រ៉មនី យល់ស្របគ្នាថា សហរដ្ឋអាមេរិក ពឹងផ្អែកច្រើនពេកទៅលើប្រេងបរទេស។ ក៏ប៉ុន្តែលោកទាំងពីរមានទស្សនៈខុសគ្នាយ៉ាងខ្លាំង អំពីមធ្យាបាយដើម្បីកាត់បន្ថយឬបញ្ចប់ការពឹងផ្អែកនេះ ហើយធ្វើឲ្យប្រទេសអាមេរិកមានថាមពលប្រើប្រាស់គ្រប់គ្រាន់។ សេវាផ្សាយភាសាឥណ្ឌូនេស៊ី របស់វីអូអេ បានធ្វើសេចក្តីរាយការណ៍អំពីរឿងនេះ។