ស៊ូកូឡា ជាបង្អែមមិនប្រកាន់គណបក្ស
នៅថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី៦ខែវិច្ឆិកាខាងមុខនេះ ពលរដ្ឋអាមេរិករាប់លាននាក់ នឹងបោះឆ្នោតជូនបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជនពីរនាក់គឺ លោកបារ៉ាក់ អូបាម៉ា និងលោក មីត រ៉មនី។ ក៏ប៉ុន្តែហាងលក់ស៊ូកូឡាមួយកន្លែង នៅទីក្រុងFrederickរដ្ឋMaryland ផ្តល់ឱកាសដល់អតិថិជនឲ្យបោះឆ្នោតនៅមុនថ្ងៃកំណត់ គឺនៅថ្ងៃណាក៏បាន ពេលណាក៏បាន ដោយហាងនេះ មានយុទ្ធនាការឃោសនាបោះឆ្នោត មួយដែលមានឈ្មោះថា The Perfect Truffle’s Chocolate ឬមានន័យថា ស៊ូកូឡា Truffle ដ៏ឆ្ងាញ់ពិសា។