អ្នកកាន់សាសនាអ៊ីស្លាមប្រមូលបានលិខិតមរណទុក្ខ ៧៦០០ សន្លឹក ជូនគ្រួសារសពលោក Chris Stevens
ពិធីរំលឹកវិញ្ញាណក្ខន្ធជាសាធារណៈមួយបានប្រារព្វធ្វើនៅទីក្រុង San Francisco រដ្ឋ California កាលពីថ្ងៃអង្គារទី១៦ តុលាជូនសពលោក Christopher Stevens ឯកអគ្គរដ្ឋទូតសរអាប្រចាំប្រទេស លីប៊ី ដែលបានបាត់បង់ជីវិតជាមួយបុគ្គលិកអាមេរិកាំងបីនាក់ទៀត នៅក្នុងការវាយប្រហារទៅលើស្ថានកុងស៊ុលសរអាកាលពីខែមុននៅទីក្រុង Benghazi។ នៅពេលជាមួយគ្នានោះ អ្នកកាន់សាសនា អ៊ីស្លាម នៅពាសពេញពិភពលោក បានចាប់ធ្វើយុទ្ធនាការសរសេរលិខិតមួយច្បាប់ - ដើម្បីប្រមូលសាររំលែកមរណទុក្ខជូនដល់គ្រួសាររបស់លោកឯកអគ្គរដ្ឋទូត។ Mana Rabiee នៃបណ្តាញព័ត៌មាន Perse របស់វីអូអេ ជូនសេចក្តីរាយការណ៍ពិស្តារ។