អ្នកបោះឆ្នោតនៅរដ្ឋMaryland នឹងធ្វើការសម្រេចចិត្តលើកំណែទម្រង់ច្បាប់អំពីជនអន្តោប្រវេសន៍
នៅសហរដ្ឋអាមេរិក មានជនអន្តោប្រវេសន៍ខុសច្បាប់យ៉ាងតិចណាស់ ១១ លាននាក់។ នៅខែមិថុនា លោកអូបាម៉ា បានចេញបញ្ជាប្រធានាធិបតីដោយ អនុញ្ញាតឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើន ដែលមានអាយុក្រោម៣០ឆ្នាំ បន្តរស់នៅ និងធ្វើការនៅអាមេរិកជាបណ្តោះអាសន្ន។ នៅខែវិច្ឆិកានេះ អ្នកបោះឆ្នោតនៅរដ្ឋMaryland នឹងសម្រេច ថាតើត្រូវគាំទ្រច្បាប់របស់រដ្ឋនេះ ដែលកាត់បន្ថយថ្លៃបង់សាលារៀនដល់ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលរៀននៅក្នុងសាកលវិទ្យាល័យរដ្ឋ និងមហាវិទ្យាល័យសហគមន៍ ឬយ៉ាងណា។