សេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ តែការលូតលាស់ក្នុងប្រទេសកំពុងអភិវឌ្ឍន៍អាចឡើងច្រើន
មូលនិធិរូបីយវត្ថុអន្តរជាតិ IMF និយាថា ការលូតលាស់សេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយជាងការរំពឹងទុក ដោយមកពីមានភាពមិនពិតប្រាកដនៅក្នុងទ្វីបអឺរ៉ុបនិងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែនៅពេលដែលមនុស្សជាច្រើននាក់យល់ស្របគ្នាថា ការលូតលាស់ឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ សេដ្ឋវិទូខ្លះបានចង្អុលទៅរកចំនួនកើនឡើងនៃរថយន្តនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ថាជាសញ្ញាមួយដែលបង្ហាញថា សេដ្ឋកិច្ចពិភពលោកកំពុងឈានដំណើរឆ្ពោះទៅរកទិសដៅត្រឹមត្រូវហើយ។ លោក Mel Arcega រាយការណ៍ពិស្តារ។