លោក Thurgood Marshall ចៅក្រមស្បែកខ្មៅទីមួយនៃតុលាការកំពូលរបស់សហរដ្ឋអាមេរិក
កាលពី ១៥០ ឆ្នាំមុន លោកប្រធានាធិបតី Abraham Lincoln បានដោះលែងទាសករឲ្យរួចខ្លួនជាអ្នកជា នៅក្នុងប្រទេសអាមេរិក។ ច្បាប់ដែលបានបង្កើតសមភាពក្នុងចំណោមប្រជាពលរដ្ឋអាមេរិកាំង ទោះជាពួកគេមានពូជិសាសន៍អ្វីក៏ដោយ បានទទួលសច្ចានុមត្តិក្នុងពេលមួយសតវត្សរ៍ក្រោយមកទៀត មួយភាគដោយសារកិច្ចប្រឹងប្រែងរបស់លោក Thurgood Marshall។ លោក Wei Hu នៃវីអូអេផ្នែកសេវាភាសា កុកងឺ ជូនជីវៈប្រវត្តិរបស់បុរសម្នាក់ដែលបានចាប់ផ្តើមការងាររបស់លោកក្នុងទសវត្សរ៍ ១៩៣០ ហើយបានក្លាយទៅជាជនស្បែកខ្មៅទីមួយដែលបានឡើងជាចៅក្រមនៃតុលាការជាន់ខ្ពស់បំផុតរបស់សរអា។