យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកObama និងលោកRomney សំដៅទៅលើរដ្ឋVirginia
នៅក្នុងរយៈពេលជាង៤សប្តាហ៍ចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក លោកអូបាម៉ា និងលោកមីត រ៉មនី ផ្តោតទៅលើរដ្ឋមួយចំនួនតូចដែលគេហៅថា «រដ្ឋដែលមានការប្រជែងយ៉ាងប្រកិត»។ រដ្ឋទាំងនេះ អាចផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខនេះ។ Virginia ជារដ្ឋមួយក្នុងចំណោមរដ្ឋទាំងនោះ ដែលលោកអូប៉ាម៉ា បានឈ្នះកាលពី៤ឆ្នាំមុន។