ពលរដ្ឋអាមេរិកាំងពូជ Jamaica ម្នាក់បានសម្រេច «សុបិនអាមេរិកាំង»
ចាប់តាំងពីឆ្នាំ ១៩៨៩ លោក Lowell Hawthorne ដែលមានដើមកំណើតពីកោះJamaica និងគ្រួសារ បានបង្កើតពាណិជ្ជកម្មម្ហូមអាហារអាមេរិកាំងតាមរសជាតិ Jamaica នៅក្នុងសហរដ្ឋអាមេរិក។ មុខម្ហូបដូចជា មាន់ប្រឡាក់គ្រឿងទេស Jerk និង ស៊ប់កន្ទុយគោ ធ្វើឲ្យអ្នករិះគន់ម្ហូបអាហារនិងអ្នកបរិភោគអាហារថ្ងៃត្រង់ មានការស្ងើចសរសើរ។ ក៏ប៉ុន្តែ គេបានស្គាល់ឈ្មោះ ហាង Golden Krust របស់លោក ដោយសារ patties – គឺបន្ទះនំហិល វេចសាច់ឬបន្លែ ដែលចំអិនបានឆាប់ហើយលក់ថ្លៃថោកៗ។ Carolyn Weaver នៃវីអូអេ រាយការណ៍ពីសង្កាត់ Bronx នៃបូរី New York អំពីជីវៈប្រវត្តិរបស់លោក Hawthorne។