ជនអន្តោប្រវេសន៍នៅរដ្ឋកាលីហ្វ័រញ៉ា ចូលរួមក្នុងសកម្មភាពនយោបាយ
ទីក្រុងអាមេរិកកាំង បានទាក់ទាញជនអន្តោប្រវេសន៍ពីជុំវិញពិភពលោក។ ជនអន្តោប្រវេសន៍ទាំងនោះ បាននាំការផ្លាស់ប្តូរ មកទីកន្លែងរស់នៅថ្មីរបស់ពួកគេ។ នៅរដ្ឋកាលីហ្វ័រញ៉ា ជនចំណូលថ្មីមកពីអាស៊ី និងអាមេរិកឡាទីន បាននាំរសជាតិថ្មីមកតំបន់ San Gabriel Valley ដែលស្ថិតនៅភាគខាងកើតទីក្រុងLos Angeles។ ចំនួនពលរដ្ឋអាមេរិកកាំងដែលមានដើមកំណើតអាស៊ី និងអាមេរិកឡាទីន បានគ្របដណ្តប់នៅក្នុងសហគមន៍ខ្លះ ដែលនាំឲ្យពលរដ្ឋទាំងនេះ ចូលរួមនៅក្នុងសកម្មភាពនយោបាយ។