អ៊ីនធឺណិតបន្តផ្លាស់ប្តូរនិងអភិវឌ្ឍវិស័យព័ត៌មាន
- VOA Khmer
បណ្តាញអ៊ីនធឺណិតបាននឹងបន្តផ្លាស់ប្តូរវិស័យព័ត៌មាននិងរបៀបដែលមនុស្សទូទៅទទួលព័ត៌មាន។ នៅក្នុងកម្មវិធី«សំឡេងឌីជីថល»នេះ លោក សឹង សុផាត នៃវីអូអេ ដែលបានចូលរួមនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់សមាគមព័ត៌មានតាមអ៊ីនធឺណិត (ONA) នៅទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា និយាយថា អ៊ីនធឺណិតបានបើកចំហបណ្តុំព័ត៌មានដ៏ច្រើននិងចែកចាយដោយផ្ទាល់តាមគេហទំព័រនិងបណ្តាញសង្គមនានា។ ក៏ប៉ុន្តែដោយសារមិនមានប្រព័ន្ធពិនិត្យរបស់អ្នកជំនាញខាងព័ត៌មាន ការចែកចាយព័ត៌មានដោយបើកចំហនេះបាននាំឲ្យមានគុណសម្បត្តិផង និងគុណវិបត្តិផង។ លោកសុផាត ពិភាក្សាតាមប្រព័ន្ធ Skype ជាមួយលោក ប៉ូច រាសី នៃវីអូអេ។