មេដឹកនាំសហគមន៍រំពឹងថាពលរដ្ឋ អារ៉ាប់អាមេរិកាំងនឹងចេញទៅបោះឆ្នោតដោយចំនួនច្រើន
ពលរដ្ឋអាមេរិកាំង ដើមកំណើតអារ៉ាប់ មានចំនួនប្រហែល កន្លះភាគរយនៃប្រជាពលរដ្ឋដែលនឹងចេញទៅបោះឆ្នោតជាទូទៅនៅខែវិច្ឆិកា ក្នុងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ដូចលោក Kane Farabaugh នៃវីអូអេ រាយការណ៍ពីទីក្រុង Dearborn រដ្ឋ Michigan ដែលមានសហគមន៍ អារ៉ាប់-អាមេរិកាំងដ៏ធំបំផុតនៅក្នុងសហរដ្ឋអាមេរិកនេះថា ទោះជាមានចំនួនតិចយ៉ាងនេះក៏ដោយ ក៏ឥទ្ធពលរបស់ពួកគេកំពុងរីកធំឡើង ហើយមេដឹកនាំសហគមន៍អារ៉ាប់ -អាមេរិកាំងសង្ឃឹមថា ចំនួនអ្នកចេញទៅបោះឆ្នោតនឹងមានច្រើនជាឯតទគ្គៈនៅខែវិច្ឆិកានេះ។