លោកMitt Romney មានគោលដៅរៀបចំយុទ្ធនាការឃោសនាឡើងវិញ
នៅក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីនៅលើកនេះ ការស្ទង់មតិបង្ហាញថា លោកអូបាម៉ា បាននាំមុខគូប្រជែងរបស់លោក គឺលោកMitt Romney តែបន្តិចប៉ុណ្ណោះ។ ឥឡូវនេះ លោកRomney កំពុងព្យាយាមស្តារយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកឲ្យបានប្រសើរឡើងវិញ ក្រោយពីបានជួបការលំបាកអស់រយៈពេលពីរសប្តាហ៍។