លោកស្រី Clinton ខំប្រមូលការគាំទ្រ សម្រាប់គោលនយោបាយតឹងរ៉ឹងជាងមុនប្រឆាំងនឹង ស៊ីរី នៅក្នុងអសប
លោកស្រីរដ្ឋមន្រ្តីការបរទេសសរអា Hillary Clinton នឹងអញ្ជើញទៅចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងសប្តាហ៍នេះ ដើម្បីប្រមែប្រមូលការគាំទ្រអន្តរជាតិសម្រាប់ធ្វើសកម្មភាពខ្លាំងឡើងទៀតប្រឆាំងនឹងលោកប្រធានាធិបតី Bashar al-Assad នៃប្រទេស ស៊ីរី ដែលកំពុងមានវិបត្តិ។ អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំក្រសួងការបរទេស លោក Scott Stearns រាយការណ៍ថា លោកស្រី Clinton មុខជាប្រឈមនឹងការប្រឆាំងយ៉ាងខ្លាំងពីប្រទេសចិននិងរុស្ស៊ី។