អ្នកវិភាគថា ភាពយន្តអំពីជនមូស្លីម ជាផលិតកម្មរបស់ឧស្សាហកម្មដែលមានការភ័យខ្លាចចំពោះជនមូស្លីមនៅស.រ.អា
អ្នកវិភាគនិយាយថា ខ្សែភាពយន្តដែលបានធ្វើឲ្យមានកូដកម្មនៅមជ្ឈិមបូព៌ាប្រទេស ជាផលិតកម្មរបស់ជនមួយក្រុមតូច ដែលនិយាយឥតសំចៃមាត់ ដែលទទួលការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុយ៉ាងច្រើន។ ជនមួយក្រុមតូចនេះ បានបង្កឲ្យមានការប្រឆាំងនឹងជនមូស្លីម នៅក្នុងសហរដ្ឋអាមេរិក តាំងពីឆ្នាំ២០០១ ពេលដែលភេរវជន បានវាយប្រហារមកលើសហរដ្ឋអាមេរិក។