ស.រ.អា ធ្វើការផ្សព្វផ្សាយអំពីកតិកាសញ្ញាពាណិជ្ជកម្មក្នុងតំបន់ប៉ាស៊ីហ្វិក
សហរដ្ឋអាមេរិក កំពុងតែធ្វើការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយដែលមានលក្ខណៈទូលំទូលាយ ដែលនេះជាផ្នែកមួយនៃការប្តូរចំណាប់អារម្មណ៍របស់ខ្លួនទៅលើតំបន់អាស៊ី។ នៅឯវេទិកាកិច្ចសហការណ៍សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកហៅកាត់ថាApec នៅក្នុងប្រទេសរុស្ស៊ីនៅដើមខែកញ្ញានេះ លោកស្រីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Hillary Clinton បានធ្វើការផ្សព្វផ្សាយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីTrans-Pacific Partnership ដែលហៅកាត់ថាTPP។