សេចក្តីសង្ឃឹមមានតិចតួចបំផុតចំពោះសច្ចានុមតិរបស់អាមេរិកលើសន្ធិសញ្ញាច្បាប់សមុទ្រពិភពលោក
ក្រុមពាណិជ្ជកម្មនៅក្នុងសហរដ្ឋអាមេរិក សំដែងការខកចិត្តចំពោះឱកាសដ៏តិចតួចដែលសហរដ្ឋអាមេរិកនឹងផ្តល់សច្ចានុមតិលើសន្ធិសញ្ញាច្បាប់សមុទ្រពិភពលោក ដែលមានអាយុច្រើនទសវត្សរ៍មកហើយ។ លោក Michael Bowman នៃវីអូអេ រាយការណ៍ថា មានសមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋយ៉ាងតិច ៣៤ នាក់ បានសំដែងការប្រឆាំងទល់នឹងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ដែលនឹងរារាំងមិនឲ្យអ្នកគាំទ្រ មានសម្លេងពីរភាគបីជាចាំបាច់នៅក្នុងព្រឹទ្ធសភា ដើម្បីឲ្យបានទទួលសច្ចានុមតិ។