អ្នករងគ្រោះពីទឹកអាស៊ីដ ជាតិប៉ាគិស្ថាន រីករាយនឹងជីវិតថ្មីនៅរដ្ឋ តិចសាស់
ក្នុងបណ្តាពលរដ្ឋអាមេរិកាំងថ្មី ដែលបានទទួលសច្ចាប្រណីធានចូលសញ្ជាតិកាលពីចុងខែកក្កដានៅទីក្រុង Houston រដ្ឋ Texas មានស្រ្តីជាតិប៉ាគិស្ថានម្នាក់ អាយុ ២៦ ឆ្នាំ ដែលបានចូលមករស់នៅក្នុងសហរដ្ឋអាមេរិក ក្រោយពីត្រូវបានគេជះទឹកអាស៊ីដទៅលើមុខនាង កាលពីដប់ឆ្នាំមុន។ វេជ្ជបណ្ឌិតនៅក្រុង Houston បានធ្វើការវះកាត់ជាច្រើនលើក ដើម្បីសំអិតសំអាងមុខរបស់នាងឡើងវិញ។ តែទោះជានៅមានសម្លាក ក៏នាងកំពុងរស់នៅ ក្នុងជីវិតតាមប្រក្រតីថ្មីរបស់នាង ហើយខំជួយជនរងគ្រោះដទៃទៀតដោយសារអំពើហិង្សានេះ នៅក្នុងប្រទេសកំណើតរបស់នាង។ Greg Flakus នៃវីអូអេ រាយការណ៍ពិស្តារពីទីក្រុង Houston។