ប្រតិភូអាមេរិកាំងពូជអាស៊ី២នាក់តំណាងរដ្ឋ Virginia នៅសន្និបាតបក្សប្រជាធិបតេយ្យ
ការបានទទួលកិត្តិយស ដើម្បីធ្វើជាប្រតិភូទៅកាន់សន្និបាតរបស់គណបក្សនយោបាយណាមួយ ជាសុបិន្តរបស់ពលរដ្ឋអាមេរិកាំងគ្រប់រូប។ ក្រុមប្រតិភូត្រូវបោះឆ្នោតតំណាងរដ្ឋឬដែនដីរបស់ខ្លួន ដើម្បីតែងតាំងបេក្ខជនគណបក្សជាផ្លូវការសម្រាប់តំណែងប្រធានាធិបតី។ Carolyn Presutti រាយការណ៍អំពីជីវៈប្រវត្តិរបស់ប្រតិភូពីរនាក់នៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ Virginia ដែលមានទស្សនៈខុសគ្នាច្រើន អំពីប្រព័ន្ធនយោបាយសហរដ្ឋអាមេរិក ដោយមកពីអ្នកទាំងពីរបានកើតនិងធំដឹងក្តី នៅក្នុងប្រទេសមួយទៀត។