សន្និបាតធ្វើឲ្យគណបក្សទាំងពីរនៅសរអាមានកម្លាំងខ្លាំងឡើង
- VOA Khmer
គណបក្សប្រជាធិបតេយ្យសម្តែងនូវក្តីសង្ឃឹមនៅទីក្រុង Charlotte រដ្ឋ North Carolinaក្រោយពីបានតែងតាំងលោកប្រធានាធិបតី Barack Obamaជាបេក្ខជនប្រធានាធិបតីមួយអណត្តិទៀតនៅក្នុងសន្និបាតជាតិរបស់គណបក្សរួចមក។ ចំណែកគណបក្សសាធារណរដ្ឋវិញ ក៏មានកម្លាំងឡើងវិញដែរ ក្រោយពីសន្និបាតរបស់ខ្លួន នៅក្នុងទីក្រុង Tampa រដ្ឋ Florida ។ លោក ប៉ូច រាសី នៃវីអូអេ ដែលបានចូលរួមនៅក្នុងសន្និបាតរបស់គណបក្សទាំងពីរ រាយការណ៍ពីទីក្រុង Charlotte។