លោក Bill Clinton ថ្លែងសុន្ទរកថា គាំទ្រដល់លោកObama យ៉ាងរំជួលចិត្ត
នៅរាត្រីថ្ងៃពុធទី ៥ ខែកញ្ញា ឆ្នាំ២០១២ ដែលជារាត្រីទីពីរនៃសន្និបាតជាតិគណបក្សប្រជាធិបតេយ្យ ប្រតិភូនៃគណបក្សនេះ មានការរំភើបចិត្តដោយពួកគេបានស្តាប់សម្តីរបស់និមិត្តរូបដ៏ពិតប្រាកដម្នាក់នៃគណបក្សរបស់ពួកគេ គឺអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Bill Clinton ដែលបានថ្លែងសុន្ទរកថាគាំទ្រយ៉ាងរំជួលចិត្តដល់លោក Barack Obama។ បន្ទាប់ពីនោះ លោកអូបាម៉ាខ្លួនឯង បានធ្វើឲ្យប្រតិភូគណបក្សរបស់លោក មានការភ្ញាក់ផ្អើល។