អតីតយុទ្ធជនសង្គ្រាមលោកលើកទីពីរអាមេរិកាំងពីរនាក់កំពុងទាមទារឲ្យក្រុមហ៊ុនជប៉ុនសុំទោសចំពោះអំពើឆ្គាំឆ្គងក្នុងសង្គ្រាម
- VOA Khmer
សង្គ្រាមលោកលើកទីពីរបានចប់កាលពីថ្ងៃទី ១៥ ខែសីហាឆ្នាំ ១៩៤៥ ក៏ប៉ុន្តែអតីតយុទ្ធជនអាមេរិកាំងខ្លះក្នុងសង្គ្រាមនេះនៅតែធ្វើការតស៊ូ។ ក្នុងឋានៈជាឈ្លើយសង្គា្រម ពួកគេបានទទួលទារុណកម្មពីកងយោធាជប៉ុននិងពីក្រុមហ៊ុនជប៉ុន ដែលបានប្រើពួកគេជាទាសករពលកម្ម។ នៅទីបំផុតរដ្ឋាភិបាលជប៉ុនបានសុំអភ័យទោស តែក្រុមហ៊ុនឯកជនមិនបានធ្វើនៅឡើយទេ។ Aunshuman Apte នៃវីអូអេផ្នែកភាសាអាហ្វហ្កានិស្ថាន រាយការណ៍ថា មានអតីតយុទ្ធជនពីរនាក់គិតថាក្រុមហ៊ុនជប៉ុនគួរសុំអភ័យទោស។