គណបក្សប្រជាធិបតេយ្យស្តាយអំពីជម្រើសយកទីក្រុង ស្ហារឡុត (Charlotte)សម្រាប់ធ្វើសន្និបាត
ក្នុងសប្តាហ៍នេះ គណបក្សប្រជាធិបតេយ្យសរអាបើកធ្វើសន្និបាតជាតិនៅទីក្រុង Charlotte រដ្ឋNorth Carolina នៅភាគខាងកើតនៃសរអា ដើម្បីតែងតាំងលោកប្រធានាធិបតី Barack Obama ជាបេក្ខជនប្រធានាធិបតីផ្លូវការរបស់គណបក្សសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា។ ការជ្រើសរើសយកទីក្រុង Charlotte ដើម្បីធ្វើសន្និបាត ពីដំបូងមានអត្ថន័យសមរម្យ តែឥឡូវបញ្ហាសេដ្ឋកិច្ច ធាតុអាកាស និងព្រឹត្តិការណ៍នយោបាយដទៃទៀត អាចធ្វើឲ្យមនុស្សមានចម្ងល់ថាតើសមាជិកគណបក្សប្រជាធិបតេយ្យមានសេចក្តីស្តាយចំពោះជម្រើសរបស់ខ្លួននោះឬទេ។ Carolyn Presutti នៃវីអូអេ បានធ្វើសេចក្តីរាយការណ៍ពីទីក្រុង Charlotte។