ជម្លោះរឿងកោះ រវាងចិននិងជប៉ុនមានក្នុងរបៀបវារៈរបស់សន្និសិត អេប៉ិច (APEC)
ប្រទេសចិននិងជប៉ុនកំពុងជាប់ដៃគ្នានៅក្នុងជម្លោះដ៏ជូរចត់កាន់តែខ្លាំងឡើង អំពីក្រុមកោះនៅក្នុងសមុទ្រចិនខាងកើត។ លោក Scott Stearns អ្នកយកព័ត៌មានវីអូអេ ប្រចាំក្រសួងការបរទេសសរអា រាយការណ៍ថា បញ្ហានេះមានដាក់ក្នុងរបៀបវារៈនៃទស្សនកិច្ចរបស់លោកស្រីរដ្ឋមន្រ្តីការបរទេស Hillary Clinton ទៅកាន់ទ្វីប អាស៊ី នៅថ្ងៃទី ៨ ទៅ ៩ ខែកញ្ញា។