លោក Paul Ryanជាវាគ្មឹនសំខាន់នៅសន្និបាតជាតិនៃគណបក្សសាធារណរដ្ឋ
- VOA Khmer
ប្រតិភូនៅស្និបាតគណបក្សសាធារណរដ្ឋរំពឹងថា ចាំស្តាប់ការរិះគន់ខ្លាំងៗអំពីនយោបាយការបរទេសរបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ា នៅថ្ងៃពុធ គឺមួយថ្ងៃក្រោយពីការតែងតាំងអតីតភិបាលរដ្ឋ Massachusettsគឺលោក Mitt Romney ជាបេក្ខជនប្រធានាធិបតី។ ថ្ងៃពុធនេះក៏ជាថ្ងៃដែលអ្នករៀបចំគណបក្សបង្វែរចំណាប់អារម្មណ៍លើបេក្ខជនអនុប្រធានាធិបតីគឺលោក Paul Ryan ដែលសុន្ទរកថារបស់លោកនៅល្ងាចថ្ងៃពុធជាកម្មវិធីសំខាន់។ លោកប៉ូច រាសី នៃវីអូអេខ្មែរធ្វើបទសម្ភាសន៍សំណួរចម្លើយជាមួយពិធីករព័ត៌មាន CTN នៅកម្ពុជា។