ទឹកចិត្តស្នេហាជាតិ និងការគិតគូរខ្ពស់ ជាការទាក់ទាញមនុស្សជាច្រើនឲ្យក្លាយជាប្រតិភូ
ប្រតិភូដែលចូលរួមក្នុងសនិ្នបាតគណបក្សនៅសហរដ្ឋអាមេរិក គឺមកពីរដ្ឋទាំង៥០ និងដែនដីមួយចំនួនរបស់អាមេរិក។ នៅក្នុងសន្និបាត ពួកគេត្រូវធ្វើកិច្ចការសាមញ្ញមួយ គឺតែងតាំងបេក្ខជនដែលពួកគេសង្ឃឹមថា នឹងឈ្នះតំណែងប្រធានាធិបតីនៅក្នុងខែវិច្ឆិកានេះ។ នៅក្នុងសន្និបាតគណបក្សសាធារណរដ្ឋ វីអូអេបាន និយាយជាមួយមនុស្ស៣នាក់ដែលបានក្លាយជាប្រតិភូជាលើកដំបូង ដោយពួកគេមានប្រវត្តិ និងបទពិសោធន៍ខុសៗគ្នា។ អ្នកយកព័ត៌មានរបស់វីអូអេ អ្នកស្រី Suzanne Presto រាយការណ៍ព័ត៌មាននេះពីទីក្រុងTampa រដ្ឋFlorida ហើយនាង លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល។