សហគមន៍ក្រីក្រ រួមទាំងខ្មែរផងប្រឆាំងការពង្រីកផ្លូវដែលប៉ះពាល់ពួកគេ
នៅរដ្ឋកាលីហ្វញ៉ាផ្លូវជាតិជាមធ្យោបាយដ៏សំខាន់សម្រាប់អ្នកធ្វើដំណើរភាគច្រើន។ វាក៏ជាមធ្យោបាយសម្រាប់ដឹកជញ្ជូនទំនិញពីកំពង់ផែនានា ក៏ដូចជាកំពង់ផែនៃទីក្រុងឡងប៊ិច។ មន្រ្តីរដ្ឋកាលីហ្វញ៉ាចង់ពង្រីកផ្លូវជាតិលេខ៧១០ តែសហគមន៍នៅទីនេះប្រឆាំង។ គេជួបប្រជុំគ្នានៅខែសីហាដើម្បីឲ្យសហគមន៍សម្រេចថា តើគេចង់បានជម្រើសមួយណា ហើយគេក៏អាចលើកសំណើផងដែរ។ នាង ជាង សុភីណារ័ត្ន រាយការណ៍ពីទីក្រុងឡងប៊ិច។