អ្នកជំនាញថា ជនសាមញ្ញអ៊ីរ៉ង់ជាអ្នករងគ្រោះនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់
ប្រទេសអ៊ីរ៉ង់ នឹងធ្វើជាម្ចាស់ផ្ទះនៃជំនួបកំពូលរបស់ប្រទេសរាប់សិបដែលស្ថិតក្នុងចលនាមិនចូលបក្សសម្ព័ន្ធ គ្រាដែលប្រទេសខ្លះក្នុងចំណោមប្រទេសទាំងនោះ បានចូលជាមួយអាមេរិក និងសហគមន៍អន្តរជាតិក្នុងការដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលក្រុងតេហេរ៉ង់ ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ប្រទេសអ៊ីរ៉ង់បានឲ្យដឹងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺគ្មានបំណងសម្រាប់ធ្វើសង្គ្រាមទេ។ ពីរដ្ឋធានីWashington អ្នកយកព័ត៌មានរបស់វីអូអេ អ្នកស្រី Carla Babb នឹងពិនិត្យមើល ថាតើការដាក់ទណ្ឌកម្មនេះ ជួបការលំបាកដូចម្តេចខ្លះ ហើយនឹងផលប៉ះពាល់របស់វាទៅលើពលរដ្ឋអ៊ីរ៉ង់សាមញ្ញ។ ហើយនាង លី ម៉ូរីវ៉ាន់ សូមជូនសេចក្តីប្រែសម្រួល។