ប្រវត្តិរូបការសិក្សា និងការងាររបស់បេក្ខជនអនុប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋPaul Ryan
លោក Paul Ryan សមាជិកសភាពីរដ្ឋ Wisconsin ត្រូវបានលោក Mitt Romney ជ្រើសតាំងជាបេក្ខជនអនុប្រធានាធិបតីរបស់លោក នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ២០១២នេះ។ អ្នកវិភាគនយោបាយ និងអ្នកបោះឆ្នោតខាងគណបក្សសាធារណរដ្ឋ បានចោទលោក Mitt Romney បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋថា ជាមនុស្សមិនមានភាពទន់ភ្លន់ មិនយល់ទុក្ខធុរៈ ហើយនឹងយល់ព្រមសម្របសម្រួលពេលណាមានសំពាធ។ ក៏ប៉ុន្តែ សម្រាប់លោក Paul Ryan គឺមានភាពផ្ទុយពីនេះ។ ពីរដ្ឋធានី Washington អ្នកយកព័ត៌មានរបស់វីអូអេ Suzanne Pestro រាយការណ៍អំពីប្រវត្តិការសិក្សា និងការងាររបស់បេក្ខជនអនុប្រធានាធិបតីវ័យក្មេងរូបនេះ។ ហើយនាង លី ម៉ូរីវ៉ាន់ នៃជូនសេក្តីប្រែសម្រួល។