ជនមូស្លីមមួយរូប ក្លាយជាចៅក្រមមូស្លីមដំបូងគេនៅរដ្ឋម៉ារីឡិនដ៍
ជំរឿនប្រជាពលរដ្ឋអំពីសាសនានៅសហរដ្ឋអាមេរិកចុងក្រោយបង្អស់បង្ហាញថា សាសនាអ៊ិស្លាម បានកើនអ្នកជឿច្រើនជាងគេក្នុងពេល១០ឆ្នាំនេះ។ អ្នកមានវិជ្ជាជីវៈដែលកាន់សាសនាអ៊ិស្លាម ក្លាយជាចំណែកមួយនៃជីវិតរស់នៅរបស់ពលរដ្ឋអាមេរិកកាំងគ្រប់រូប។ ចំនួនអ្នកកាន់សាសនាអ៊ិស្លាមនៅសហរដ្ឋអាមេរិក បានកើនពី១.០០០.០០០ នាក់ក្នុងឆ្នាំ២០០០ ដល់២.៦០០.០០០ នាក់នៅឆ្នាំ២០១០។ នៅក្នុងសេចក្តីរាយការណ៍នេះ ហ្វ្រេសស្តា អាហ្ស៊ីហ្ស៊ី នៃវីអូអេផ្នែកភាសាអាហ្វហ្កាន នឹងណែនាំប្រិយមិត្តឲ្យស្គាល់ចៅក្រមមួយរូប គឺលោកហាសាន់ អេល អាមីន ដែលជាចៅក្រមមូស្លីមដំបូងគេដែលគ្រប់គ្រងនៅតុលាការមួយនៃរដ្ឋម៉ារីឡិនដ៍។