ក្រុមហាម៉ាស់បានស្នើសំណើផ្សេងតបមកវិញ ដែលអ៊ីស្រាអែលបានច្រានចោល។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា ទោះបីជាសំណើរបស់ក្រុមហាម៉ាស់នេះមាន «ចំណុចដែលមិនអាចទៅរួច» មួយចំនួនក៏ដោយ ក៏នៅមានកន្លែងដែលយើងអាចបន្តការចរចាបានដែរ។
ទោះមានការរិះគន់កាន់តែច្រើនកើនក្តី ក៏នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅតែមានបំណងបើកប្រតិបត្តិការយោធាដោយកងទ័ពជើងគោកក្នុងទីក្រុង Rafahដដែល។
ខាងក្រោមនេះជាភាគទី ៤ នៃតារាងពេលវេលាដែលបង្ហាញពីប្រវត្តិរបស់ប៉ាឡេស្ទីននិងអ៊ីស្រាអែល ដែលបណ្តាលឲ្យមានការវាយប្រហារតាំងពីថ្ងៃទី៧ តុលា ឆ្នាំ ២០២៣ មក
៤ ខែ បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលា នៅភាគខាងត្បូងអ៊ីស្រាអែល ប្រជាជនអ៊ីស្រាអែលនៅតែប្រឈមនឹងផលវិបាកនៃការឈ្លានពានលើទឹកដីរបស់ពួកគេ ដូចជា ការបាក់ស្បាតចំពោះគ្រួសាររបស់ពួកគេ និងការព្រួយបារម្ភអំពីអនាគត។
យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានវាយប្រហារចំ «គោលដៅភេរវកម្ម» នៅក្នុងផ្នែកមួយនៃទីក្រុង Rafah និងថាការវាយប្រហារនេះគឺធ្វើឡើងស្របពេលជាមួយនឹងបេសកកម្មមួយដែលបានជួយសង្គ្រោះចំណាប់ខ្មាំងអ៊ីស្រាអែលពីរនាក់ដែលត្រូវបានក្រុមសកម្មប្រយុទ្ធហាម៉ាស់ចាប់ឃុំនៅក្នុងតំបន់ហ្កាហ្សា។
ក្រោយជំនួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានទាត់ចោលនូវសំណើតបរបស់ក្រុមហាម៉ាស់ថាជាការ«ស្រមើស្រមៃ» ជុំវិញកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដែលត្រូវបានជួយជ្រោមជ្រែង ធ្វើឡើងដោយសហរដ្ឋអាមេរិក ប្រទេសកាតា និងអេហ្ស៊ីប។
លោក Blinken បាននិយាយថា កិច្ចពិភាក្សាផ្តោតអារម្មណ៍លើ«ចំណាប់ខ្មាំង និងបំណងប្រាថ្នាដ៏ខ្លាំងក្លាដែលយើងទាំងពីរចង់ឃើញពួកគេត្រឡប់ទៅគ្រួសាររបស់ពួកគេវិញ ដែលជាការងារដែលត្រូវធ្វើដល់ទីបញ្ចប់នោះ»។
កាលពីថ្ងៃទី៧ តុលា ឆ្នាំ២០២៣ ក្រុមហាម៉ាស់បានឆ្លងចូលភាគខាងត្បូងអ៊ីស្រាអែលដោយសម្លាប់មនុស្ស១២០០នាក់និងចាប់ជម្រិតមនុស្ស២៤០អ្នកផ្សេងទៀត។ ដើម្បីឆ្លើយតប អ៊ីស្រាអែលបានប្រកាសធ្វើសង្រ្គាមជាមួយហាម៉ាស់និងបានវាយប្រហារតាមអាកាសនិងវាយលុកផ្លូវគោកទៅក្នុងតំបន់ហ្កាហ្សា។
សហរដ្ឋអាមេរិកនិងប្រទេសផ្តល់ជំនួយ ១៥ ផ្សេងទៀត បានផ្អាកផ្តល់ជំនួយដល់ទីភ្នាក់ងារ UNRWA បន្ទាប់ពីអ៊ីស្រាអែលចោទប្រកាន់ថា បុគ្គលិកទីភ្នាក់ងារនេះមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មដោយក្រុមហាម៉ាស់កាលពីថ្ងៃ ៧ តុលា។
បទឈប់បាញ់គ្នាបណ្ដោះអាសន្នកាលពីចុងខែវិច្ឆិកាឆ្នាំមុនមានរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ និងធ្វើឱ្យមានការដោះលែងចំណាប់ខ្មាំងជាង ១០០ នាក់ពីតំបន់ហ្កាហ្សានិងអ្នកទោសប៉ាឡេស្ទីន ២៤០ នាក់ពីអ៊ីស្រាអែល។
សេចក្តីព្រាងច្បាប់សន្តិសុខថ្មីរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលទើបត្រូវបានផ្សព្វផ្សាយបានប្រឈមនឹងភាពមិនច្បាស់លាស់មួយនៅថ្ងៃចន្ទនេះ បើទោះបីជាមានការសម្របសម្រួលចរចាគ្នាអស់ជាច្រើនខែ ជុំវិញវិធានការរបស់គណបក្សទាំងពីរកន្លងទៅ
ព័ត៌មានផ្សេងទៀត