សម្ពាធមានកាន់តែខ្លាំងទៅលើអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តសំខាន់របស់ខ្លួន ខណៈក្រុមមន្ត្រីមនុស្សធម៌ថ្លែងថា ប្រព័ន្ធសុខាភិបាលហ្កាហ្សាកំពុងដួលរលំ ក្រោមទម្ងន់នៃចំនួនអ្នកដែលស្លាប់និងរងរបួសរាប់មនុស្សម៉ឺននាក់ ហើយសភាសហភាពអឺរ៉ុបបានអនុម័តសេចក្តីសម្រេចឱ្យមានបទឈប់បាញ់គ្នា។
ក្រុមគ្រួសាររបស់ចំណាប់ខ្មាំងសញ្ជាតិអ៊ីស្រាអែលចំនួន ១៣៦នាក់ ដែលនៅជាប់ឃុំនៅក្នុងតំបន់ហ្កាហ្សានៅឡើយនោះ បាននិយាយថាពេលវេលាជិតអស់ហើយក្នុងការនាំយកមនុស្សជាទីស្រឡាញ់របស់ពួកគេមកផ្ទះវិញ។
លោកវេជ្ជបណ្ឌិត Talat Barhoum នៃមន្ទីរពេទ្យ el-Najjar នៅក្រុង Rafah បានបញ្ជាក់ថាពិតអំពីចំនួនមនុស្សស្លាប់ដោយការវាយប្រហារតាមអាកាសនេះក្នុងក្រុង Rafah ហើយលោកបាននិយាយថាមនុស្សរាប់សិបនាក់ទៀតបានត្រូវរបួស។
បាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន «ហែរក្បួនដើម្បីហ្កាហ្សា» ពេលសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ បានឈានដល់គម្រប់ ១០០ថ្ងៃ។ ការហែរក្បួននេះគឺជាផ្នែកមួយនៃទិវាតវ៉ាទូទាំងសកលលោក ដើម្បីទាមទារឲ្យមានបទឈប់បាញ់មួយនៅហ្កាហ្សា។
ប្រទេសកាតាបាននិយាយថា កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលថ្នាំពេទ្យ និងជំនួយមនុស្សធម៌ផ្សេងទៀតសម្រាប់ជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាផងដែរ។
ខាងក្រោមនេះជាវគ្គទី១នៃ តារាងពេលវេលាដែលបង្ហាញពីប្រវត្តិរបស់ប៉ាឡេស្ទីននិងអ៊ីស្រាអែល ដែលបណ្តាលឲ្យមានការវាយប្រហារតាំងពីថ្ងៃទី៧តុលា ឆ្នាំ២០២៣មក។
សម្ព័ន្ធមិត្តកំពូលរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិកបានច្រានចោលករណីនេះថា «គ្មានអង្គហេតុ» ដែលបង្កើនបញ្ហាសម្រាប់ទំនាក់ទំនងអាមេរិកជាមួយប្រទេសដែលមិនយល់ស្រប។
ថ្ងៃទី១៤ ខែមករា ជាថ្ងៃគម្រប់ខួប ១០០ថ្ងៃ នៃការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល។ អ៊ីស្រាអែលបានតបតទៅវិញដោយធ្វើប្រតិបត្តិការយោធានៅក្នុងតំបន់ហ្កាហ្សាដែលនៅបន្តរហូតមកដល់សព្វថ្ងៃនេះ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោកYoav Gallant បានបដិសេធបទឈប់បាញ់គ្នាមួយកាលពីថ្ងៃចន្ទម្សិលមិញ ដោយនិយាយថា អ៊ីស្រាអែលមិនអាចបញ្ឈប់ប្រតិបត្តិការយោធាទាំងស្រុងរបស់ខ្លួនក្នុងតំបន់ហ្កាហ្សានោះឡើយ ព្រោះក្រុមហាម៉ាស់ មិនយល់ស្របដោះលែងក្រុមចំណាប់ខ្មាំងបន្ថែមទៀតទេ បើគ្មានសម្ពាធយោធានោះទេ។
យោធាអ៊ីស្រាអែលបានលើកឡើងនៅថ្ងៃចន្ទនេះថា ប្រតិបត្តិការរបស់ខ្លួនគឺរួមមានផងដែរនូវការសម្លាប់ជនសកម្មប្រយុទ្ធ ៥ នាក់នៅភាគខាងជើងតំបន់ហ្កាហ្សាដែល «បានប៉ុនប៉ងស្វែងរកអាវុធ» និងការវាយប្រហារតាមផ្លូវអាកាសនិងផ្លូវគោកដែលបានបំផ្លាញកន្លែងស្តុកទុកសព្វាវុធនៅក្នុងតំបន់ទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សា។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបញ្ចប់ដំណើរទស្សនកិច្ចការទូតមួយទៀត ដែលផ្តោតលើវិបត្តិនៅតំបន់មជ្ឈិមបូព៌ា។ លោកបានចោទប្រកាន់អ៊ីរ៉ង់ថា បានជួយដល់ការវាយប្រហាររបស់ក្រុមហ៊ូធី (Houthi) នៃប្រទេសយេម៉ែនលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម និងបានព្រមានថានឹងមានផលវិបាកប្រសិនបើការវាយប្រហារនៅតែបន្ត។
សេតវិមានបន្តច្រានចោលការអំពាវនាវកាន់តែខ្លាំងឡើងឱ្យបញ្ឈប់អរិភាពរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា ដោយបញ្ជូនសញ្ញាចម្រុះចំពេលលោកប្រធានាធិបតី Joe Biden ខិតខំប្រឹងប្រែងដើម្បីសម្រួលដល់ការអំពាវនាវរបស់ជនជាតិអាមេរិកមួយចំនួនឱ្យមានការឈប់បាញ់។
ព័ត៌មានផ្សេងទៀត