ការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស់និងអ៊ីស្រាអែលបានបន្តឡើងវិញហើយក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការឱ្យដឹងរបស់កងកម្លាំងការពារអ៊ីស្រាអែលនៅថ្ងៃសុក្រនេះ។
កងកម្លាំងការពារជាតិអ៊ីស្រាអែលបានបញ្ជូនសារជាភាសាហ៊ីប៊្រូតាមប្រព័ន្ធសង្គមX ថា៖«ដោយសារការខំប្រឹងប្រែងរបស់អ្នកសម្របសម្រួលដើម្បីបន្តដំណើការនៃការដោះលែងចំណាប់ខ្មាំងនិងអាចមានលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះ ការឈប់បាញ់គ្នានឹងបន្ត»។
តាំងពីការចាប់ផ្តើមសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់មក ការវាយប្រហាររបស់អ្នកតាំងលំនៅជ្វីហ្វលើជនជាតិប៉ាឡេស្ទីន បានកើនឡើង។
ជនជាតិអ៊ីស្រាអែលរាប់ម៉ឺននាក់ដែលកំពុងរស់នៅក្រៅប្រទេសបានវិលត្រឡប់មកកាន់ប្រទេសអ៊ីស្រាអែលវិញដើម្បីចូលរួមជាមួយនឹងកងទាហានបម្រុងនិងជួយក្នុងសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់ (Hamas)។
កិច្ចឈប់បាញ់គ្នាបណ្ដោះអាសន្នរវាងប្រទេសអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) បានចូលដល់ថ្ងៃទី ៦ នៅថ្ងៃពុធនេះ ដោយភាគីទាំងពីររំពឹងថានឹងដោះលែងចំណាប់ខ្មាំងនិងអ្នកទោសបន្ថែមទៀត ស្របពេលដែលអ្នកចរចាជំរុញឱ្យមានការពន្យារបន្ថែមនូវកិច្ចឈប់បាញ់គ្នានេះ។
មន្ត្រីសហរដ្ឋអាមេរិកកម្រនិយាយពីផែនការធ្វើដំណើររបស់នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់CIA អាមេរិក លោក William Burns ណាស់ ប៉ុន្តែមន្ត្រីអាមេរិកមួយរូបបានបញ្ជាក់មកកាន់វីអូអេថា លោក Burns បានទៅដល់រដ្ឋធានីដូហា ប្រទេសកាតាហើយកាលពីថ្ងៃអង្គារម្សិលមិញ។
ប្រទេសអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) ត្រូវគេរំពឹងថានឹងធ្វើការដោះដូរអ្នកទោសនិងចំណាប់ខ្មាំងបន្ថែមទៀតនៅពេលដែលកិច្ចឈប់បាញ់គ្នាឈានចូលដល់ថ្ងៃទី ៥ នៅថ្ងៃអង្គារនេះ។
ប្រទេសកាតាដែលជាអ្នកសម្របសម្រួលក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានឱ្យដឹងនៅថ្ងៃចន្ទថា កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចបានដើម្បីពន្យារបទឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា (Gaza) រយៈពេលពីរថ្ងៃទៀត
កិច្ចព្រមព្រៀងដំបូងនេះដែលបានចូលជាធរមានបន្ទាប់ពីមានសង្គ្រាមរយៈពេល ៦ សប្ដាហ៍ តម្រូវឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងសរុប ៥០ នាក់ ហើយអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន ១៥០ នាក់ និងឱ្យមានការផ្អាកការប្រយុទ្ធគ្នា។
ដ្រូននេះបានផ្ទុះ និងធ្វើឱ្យខូចខាតដល់នាវានោះប៉ុន្តែមិនបានធ្វើឱ្យនាវិកណាម្នាក់នៅលើនាវានោះរងរបួសនោះទេ។
គេសង្ឃឹមថា នឹងមានការដោះលែងចំណាប់ខ្មាំងរាប់សិបនាក់ ដែលត្រូវបានចាប់ដោយក្រុមហាម៉ាស់ និងជនជាតិប៉ាឡេស្ទីនចំនួន១៥០នាក់ ដែលអ៊ីស្រាអែលបានឃុំខ្លួន។
ព័ត៌មានផ្សេងទៀត